
លោក ញឹក ប៊ុនឆៃ មើលឃើញគណបក្សភ្លើងទៀនមានអនាគតខ្លី
អតីតមេទ័ពតស៊ូនៅជាយដែនថៃ និងជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា «គណបក្សភ្លើងទៀន» ដែលទើបលេចមុខធ្វើសកម្មភាពនៅមូលដ្ឋាន ដើម្បីចូលរួមការបោះឆ្នោតខាងមុខ នឹងមានអនាគតខ្លី ប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដោយសារគណបក្សនេះមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពលោក សម រង្ស៊ី នៅឯក្រៅប្រទេស។