
លោក ហ៊ុន សែន៖ មិនប្រើកម្លាំងប្រដាប់អាវុធលើក្រុម ខឹម វាសនា តែប្រើលើអ្នកណាចង់ផ្ដួលរំលំលោក
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា លោកមិនជ្រើសរើសវិធីប្រើកម្លាំងប្រដាប់អាវុធលើករណី «ប្រមូលផ្ដុំមនុស្សនៅខេត្តសៀមរាប» តាមការកៀរគររបស់លោក ខឹម វាសនា ឡើយ បើទោះមានការជំរុញក្ដី ខណៈលោកចាត់ទុកថា ជម្រើសប្រើ «ចុងកាំភ្លើង» គឺសម្រាប់ប្រើតែទៅលើក្រុមដែលប៉ុនប៉ងផ្ដួលរំលំលោកប៉ុណ្ណោះ។