
គណៈកម្មការទន្លេមេគង្គព្រមានអំពីការកើនឡើងនៃសំណល់ប្លាស្ទិកនៅតាមដងទន្លេមេគង្គ
គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា សំណល់ប្លាស្ទិកនៅតាមបណ្ដាប្រទេសទន្លេមេគង្គបានកើនឡើងចំនួន ៨លានតោនក្នុងមួយឆ្នាំ ដែល៣ភាគ៤នៃសំណល់ទាំងនោះត្រូវបានទុកចោល ឬទុកដាក់មិនបានត្រឹមត្រូវ ដែលបង្កដល់ការបំពុលដល់ទន្លេមេគង្គ និងបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពមនុស្ស។