
លោក ស ខេង ណែនាំជាថ្មីឱ្យពង្រឹងការអនុវត្តច្បាប់និងដោះស្រាយបញ្ហាប្រឈម ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែខ្ពស់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញជាថ្មីឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ខណអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។