
រដ្ឋាភិបាលប្រទេសស្វីសចុះហត្ថលេខាបន្ដផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា
រដ្ឋាភិបាលកម្ពុជានិងស្វីស នៅរសៀលថ្ងៃអង្គារនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌ ដែលក្នុងនោះមានការផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។សេចក្ដីជូនព័ត៌មានមួយចុះថ្ងៃទី១៤ ខែមីនា បានឲ្យដឹងថានៅថ្ងៃទី១៥ ខែមីនា វេលាម៉ោង៣និង៣០នាទីរសៀលនេះ នៅទីស្ដីការក្រសួងការបរទេស លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជានិងលោក អ៊ីវ៉ូ ស៊ីបី(Ivo SIEBER)ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធស្វីស ស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌។