
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្នើអាជ្ញាធរពន្លឿនការដោះស្រាយ ខណៈពួកគេបារម្ភពីការបណ្ដេញចេញដោយបង្ខំ
ពលរដ្ឋមួយក្រុមដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញ ស្នើជាថ្មីទៀតទៅរដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ខណៈពួកគាត់បារម្ភពីការបណ្តេញចេញដោយបង្ខំ និងមិនទទួលបានសំណងសមរម្យ ដោយសារអាជ្ញាធរនៅតែចង្អុលបង្ហាញឱ្យពួកគេទទួលយកដីនៅក្រុមហ៊ុន7NG ស្ថិតនៅខេត្តកណ្ដាល។