
បទយកការណ៍៖ ប្រធានសហគមន៍ដីធ្លីមួយរូបក្នុងខេត្តត្បូងឃ្មុំប្ដេជ្ញាធ្វើការងារសង្គមបន្តទៀត ទោះប្រឈមបញ្ហានានាក្តី
បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយផ្តើមចេញពីវិវាទដីធ្លីសមូហភាពជាមួយក្រុមហ៊ុនចិនមួយនោះ ប្រធានសហគមន៍ដីធ្លីនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម សាង ប្ដេជ្ញាចិត្តថា លោកនៅតែបន្តធ្វើការដើម្បីបម្រើសហគមន៍បន្តទៀត ទោះបីជាខ្លួនត្រូវប្រឈមបញ្ហាគ្រួសារ និងសុវត្ថិភាពផ្ទាល់ខ្លួនក្តី។