នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ជា​វិភាគទាន ដើម្បី​បញ្ចប់​បញ្ហាមីន​នៅ​ឆ្នាំ២០២៥

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងក្នុងនិងក្រៅប្រទេស ចូលរួម​ជាវិភាគទានក្នុងចល​នា​ជាតិដ៏ធំមួយ ដើម្បីបញ្ចប់​បញ្ហាមីននៅ​កម្ពុជា នៅត្រឹមឆ្នាំ២០២៥។

CMAC គ្រោង​បោស​សម្អាត​មីន​ឱ្យ​អស់​ពី​ភូមិសាស្ត្រ​ស្រុកភ្នំស្រុក​ត្រឹម​រយៈពេល​មួយ​ខែកក្កដា

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា កម្លាំងរបស់ខ្លួននឹងដាក់ពង្រាយដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីភូមិសាស្ត្រក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​ឱ្យអស់ត្រឹមរយៈពេលមួយខែកក្កដា ឆ្នាំ២០២២នេះ។  ​

លោក លី​ ធុជ​ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ និងលោក Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ឥណ្ឌា​ជួយ​លើ​គម្រោង​បោស​សម្អាត​មីន​នៅ​ភូមិ​ចំនួន​៤​ក្នុង​ខេត្តកោះកុង

រដ្ឋាភិបាលឥណ្ឌាបានចុះអនុសារណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលកម្ពុជា លើ​គម្រោ​ង «ភូមិអស់​មីន» នៅខេត្តកោះកុង នៅភូមិចំនួន៤ ក្នុងចំណោមភូមិចំនួន​២៨ ដែលកំពុងរងការគំរាម​កំហែងដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្មេងប្រុសម្នាក់​ស្លាប់​ដោយសារ​ផ្ទុះមីន​តោន​នៅ​ខេត្តបាត់ដំបង

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌល​​សកម្មភាព​​កំចាត់មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់បានស្លាប់ដោយសារផ្ទុះមីន ខណៈកុមាររូបនោះបានបណ្ដើរគោឱ្យស៊ីស្មៅនៅក្បែរវត្តស្លាក ភូមិព្រៃទទឹង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៤០លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ចំនួន២

រាជរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណងប្រមាណ៤១លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងធំៗចំនួនពីរ រួមមាន ការបោសសម្អាតមីន​ និងសង្គ្រោះជនពិការដោយសារមីន​ ព្រមទាំងគម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

មន្ត្រីនិងក្រុមសង្គ្រោះចុះពិនិត្យទីតាំងផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ចំនួន២នាក់​ដែលជាបុគ្គលិកនៃ​អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining) ស្ថិតនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​។

មនុស្ស៤នាក់ស្លាប់និង២នាក់រងរបួសដោយសារផ្ទុះមីនតោននៅភូមិមួយក្នុងខេត្តព្រះវិហារ

យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួស ដោយសារផ្ទុះមីនតោនស្ថិតនៅភូមិសែនតេជៈ​ ​ ខេត្តព្រះវិហារ ខណៈពួកគេចុះបំពេញការងារសម្អាតមីន និងដុតសម្អាតដីដំាំដំឡូងរបស់ខ្លួន។​

គ្រាប់មិនទាន់ផ្ទុះ

CMACមានផែនការបោសសម្អាតផ្ទៃដីគ្រាប់មីននិងសំណល់ជាតិផ្ទុះជាង១០០គីឡូម៉ែត្រក្រឡានៅឆ្នាំក្រោយ

មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) មាន​ផែន​ការ​រំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមជាង ១២៥គីឡូម៉ែត្រក្រឡា នៅ​ក្នុង​ឆ្នាំ២០២២ខាងមុខ។

កុមារាម្នាក់របួសធ្ងន់​នៅ​ខេត្ត​សៀមរាប ក្រោយ​វាយ​បំបែក​គ្រាប់​មីន

កុមារា ព្រឿន ព្រះ ដែលរស់នៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ បានរងរបួសធ្ងន់ធ្ងរនៅលើថ្ងាស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត …..

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ