បុរសម្នាក់កំពុងដើរឆ្លងកាត់ខ្លោងទ្វារនៃវិទ្យាល័យព្រែកស្លែង ស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ វិទ្យាល័យព្រែកស្លែង ជាវិទ្យាល័យមួយដែលគេនឹងគ្រោងដាក់បញ្ចូលភាសាចិនសាកល្បងនៅក្នុងកម្មវិធីសិក្សាសាធារណៈរបស់រដ្ឋ។

យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ខ្លះគាំទ្រ​ការ​ដាក់​បញ្ចូល​ភាសាចិន​ទៅ​ក្នុង​វិស័យ​អប់រំ​របស់​សាលារដ្ឋ

ក្រុមយុវជន និងសិស្សសាលា នៅតាមគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ គាំ​​ទ្រការដាក់បញ្ចូលភាសាចិននេះនៅក្នុងវិស័​យអប់រំ ដោយពួកគេលើកឡើងថា វានឹងអាច​ជួយកាត់បន្ថ​​យ​​​​​កា​​រចំណាយក្នុងការសិក្សា ហើយបង្កភាព​​ងាយស្រួលជាងការស្វែងរកសាលាឯកជន​​ផ្នែក​​ភា​​សា​​​​ចិ​​ន​​​​នេះ ដើម្បីបង្កើនចំណេះ​​ដឹងបន្ថែម​​ទៀ​​តឱ្យស្របទៅតាមទីផ្សារការងារ។

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សាលា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​វិញ ប៉ុន្តែ​សិស្ស​មក​ពី​ជនបទ​មួយចំនួន​ត្រូវ​បន្ត​ធ្វើ​ការងារ

បន្ទាប់ពីការទ្រាំនឹ​ងការរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញអស់រយៈពេលជាងមួយឆ្នាំ នៅពេលដែលសាលាត្រូវបានបិទនិងបើកជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំនេះ សិស្សានុសិស្សទូទាំងប្រទេសកម្ពុជាក៏បានត្រលប់ទៅរៀនក្នុងថា្នក់វិញដោយការប្រុងប្រយ័ត្ន។ ប៉ុន្តែសម្រាប់ក្មេងៗ​មកពីជនបទ វិបត្តិ​កូវីដ-១៩ បានធ្វើ​ឱ្យសេដ្ឋកិច្ចគ្រួសារពួកគេកាន់តែលំបាក ដែលបណ្ដាលឱ្យពួកគេត្រូវសម្រេចចិត្តបោះបង់ការសិក្សា ហើយទៅរកការងារធ្វើ។

ពលរដ្ឋម្នាក់កាន់កាតចាក់រ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅពីមុខសាលាបឋមសិក្សាភ្នំពេញថ្មី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

ម្ចាស់​គ្រឹះស្ថាន​សិក្សា​និង​អាជីវកម្ម​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​ទីតាំង​ខ្លួន​ដោយ​មិន​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ ត្រូវ​ប្រឈម​នឹង​ច្បាប់

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់លើម្ចាស់គ្រឹះស្ថានសិក្សានិងម្ចាស់អាជីវកម្មទាំងអស់ដែលអនុញ្ញាតឱ្យពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង និងអាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំ ចូលទីតាំងរបស់ខ្លួនដោយមិនបង្ហាញកាតចាក់វ៉ាក់សាំង ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ