
គ្រឿងស្រវឹងកំពុងបង្កវិនាសសកម្មដល់សង្គមខណៈរដ្ឋាភិបាលមិនបញ្ចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹង
បច្ចុប្បន្នគ្រឿងស្រវឹងបាន នឹងកំពុងបន្តធ្វើឱ្យមានវិនាសកម្មយ៉ាងច្រើនដល់បុគ្គល គ្រួសារ និងសង្គម ទាំងបញ្ហាសុខភាពដែលធ្វើឱ្យកើតជំងឺផ្សេងៗជាង ២០០មុខ ធ្វើឱ្យកើតមានជម្លោះក្នុងគ្រួសារ និងសហគមន៍ ថែមទាំងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យខាតបង់ធនធានមនុស្ស និងសេដ្ឋកិច្ចជារៀងរាល់ថ្ងៃ។