​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោក ស ខេង ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​នៅឡើយ

រដ្ឋាភិបាលបានឱ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាប្រឈមខ្ពស់នៅឡើយ ទាំងករណីស្លាប់និងរបួស បើធៀបទៅនឹងករណីជំងឺផ្សេងៗ និងគ្រោះថ្នាក់ក្នុងសង្គមផ្សេងទៀត។

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

អគ្គស្នងការរង​ណែនាំ​ដល់​ប៉ូលិស​ចរាចរណ៍​លុបបំបាត់​ការ​ចេញ​ចាប់ដៃ​យក​លុយ​ពី​រថយន្ត​ដឹកទំនិញ​ខុសច្បាប់

អគ្គស្នងការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​​ផ្នែក​ចរា​ចរណ៍ផ្លូវគោក អនុវត្តការងារឱ្យ​បានត្រឹមត្រូវ និងមានសីលធម៌វិន័យ​ឱ្យបានល្អ​ក្នុង​ពេល​បំពេញ​ការងារ​ ជាពិសេស​លុបបំបាត់​ឱ្យ​បាននូវការ​ចេញ​​ចាប់​ដៃ​យ​​កលុយ​ពី​រថយន្ត​ដឹក​ទំនិញនិង​រថយន្ត​ផ្សេងៗ​ទៀតដែលល្មើសច្បាប់។​

អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅឆ្នាំ​២០២១​បាន​ធ្លាក់ចុះ បើ​ធៀប​ឆ្នាំ២០២០

ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជានាឆ្នាំ២០២១ បានធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០។

នគរបាល​ជាតិ​ច្រាន​ចោល​ការ​ផ្សាយ​ឡើង​វិញ​​ខ្លឹមសារ​មេ​នគរបាល​កាល​ពី​៥​ឆ្នាំមុន

នគរបាលជាតិ​ ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមថា អគ្គស្នង​ការ​ប្រកាសលើកពេលផាកពិន័យ​ឡាន ម៉ូតូ ដែលគ្មានប័ណ្ណបើកបរ ដោយ​ចាត់ទុកការផ្សាយនេះធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ។

នគរបាល​គ្រោង​​ត្រួត​ពិនិត្យ​​បទ​ល្មើស​ចរាចរណ៍​​ជិត​​៦០០​ទីតាំង​​​នៅ​ទូទាំង​ប្រទេស​ពេល​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ត្រួត​ពិនិត្យ​សរុប​ជិត ៦០០​ទីតាំង​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​អនុក្រឹត្យ​ថ្មី​ស្ដី​ពី​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ខែ​ក្រោយ​នេះ។

ជំនន់​ទឹក​ភ្លៀង​បង្ខំ​ឲ្យ​ផ្អាក​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤

បន្ទាប់​ពី​ទទួល​រង​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ផ្អាក​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ស្រុក​ភ្នំស្រួច ដោយ​កំណាត់​ផ្លូវ​ជាតិ​ត្រង់​ចំណុច​អូរវែង ស្ថិត​ក្រោម​ទឹក​ជំនន់។
​ទំព័រ​ហ្វេសប៊ុក​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​បង្ហោះ​សារ​ថា កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោងទង បាន​សហការ​ចុះ​ឃាត់​រថយន្ត​ធំៗ ឲ្យ​ផ្អាក​ចរាចរណ៍​មួយ​រយៈ​សិន ខណៈ​ជំនន់​ទឹក​ភ្លៀង បាន​ហូរ​កាត់​កំណាត់​ផ្លូវ​ជាតិ​លេខ ៤។

នគរបាល​នឹង​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​

ក្រសួង​មហាផ្ទៃ​ជំរុញ​ជា​ថ្មី​ទៀត​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោកប​ង្កើ​ន​សកម្មភាព​ថែម​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ដោយ​ធ្វើ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ដោយ​អះអាង​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​
​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួងមហាផ្ទៃ ចុះ​កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ​២០១៦​នេះ បានឲ្យដឹងថា អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​នៅតែ​មាន​ការធ្វេសប្រហែស ឬ​ខ្ជីខ្ជា មិន​អើពើ​ចំពោះ​ការអនុវត្ត​ច្បាប់ ដូចជា ការ​ជិះ​ទោចក្រយានយន្ត​មិន ពាក់​មួយ​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់

លិខិតមិត្តអ្នកអាន៖ ស្វែងយល់ពីប្រតិកម្មរបស់រាស្រ្តលើការអនុវត្តច្បាប់ចរាចណ៍ថ្មី​​​​​

រាស្រ្តបានប្រតិកម្មស្ទើរគ្រប់ទីកន្លែងចំពោះការអនុវត្តច្បាប់ចរចរណ៍ថ្មីនៅកម្ពុជា។ តើប្រតិកម្មនេះបញ្ជាក់ថា​រាស្រ្ត​​​មិន​ចង់បានច្បាប់ចរាចរណ៍មួយដែលជួយឲ្យ​សង្គមដែលពួកគាត់កំពុងរស់នៅ​មានសណ្តា​ប់​ធ្នាប់​ល្អ​និង​សុ​វត្ថិ​​ភាពទេឬ?​ បើចង់បាន ហេតុអ្វីត្រូវប្រតិកម្មអវិជ្ជមាន? ជាចំណោទ​មួយដែល​មនុស្សគ្រប់​គ្នាសុទ្ធតែអាច​សួរ​បាន រួមទាំងរដ្ឋាភិបាលខ្លួនឯងផង។ ឥឡូវ​ដល់ពេលរកចម្លើយ​ចំពោះចំណោម​មួយនេះ ដោយចាប់ផ្តើម​ពី​ឬ​​ស​គល់​នៃ​ប្រតិកម្មជាដំបូងសិន។

រយៈពេល​១​ខែ​ នគរបាលឃាត់ខ្លួនអ្នកបើកបរស្រវឹងជាង២០០​នាក់បញ្ជូនទៅតុលាការ​

របាយការណ៍​បង្ហាញ​នគរបាលចរាចរណ៍​បាន​ឃាត់​ខ្លួន​អ្នកបើក​បរ​ជាង​២០០នាក់ក្នុងរយៈ​ពេល​១ខែ​នៃ​ការ​ចុះ​ត្រួត​ពិនិត្យការបើកបរមានជាតិ​ស្រវឹង​នៅ​ពេល​យប់ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។​របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ​ឲ្យ​ដឹង​ថា​ចាប់ពីថ្ងៃទី​២៣​ ខែមក​រា ដល់ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នគរបាលចរាចរណ៍ឃាត់ខ្លួន​អ្នក​បើកបរ​ចំនួន​២១០នាក់ក្នុងរាជធានីភ្នំពេញ​ ដែល​ក្នុង​នោះមា​នអ្ន​ក​បើក​បរ​រថយន្ត​ចំនួន​៤៩នាក់និងម៉ូតូ​១៦១នាក់។ របាយការណ៍​បញ្ជាក់​ថា​ពួកគេត្រូវពិនិត្យ​រកឃើញ​កម្រិត​ជាតិ​អា​ល់កុលចាប់ពី​០,៤មីលីលីត្រ​ខ្យល់ឡើង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ