
វិភាគ៖ បើកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ តើនឹងមានវិបត្តិអ្វីខ្លះកើតឡើង?
បណ្ដាញប្រទាក់ក្រឡាគ្នានៃអំពើពុករលួយដែលជាប់នឹងសែស្រឡាយរបស់ថ្នាក់ដឹកនាំមួយចំនួន រួមនឹងការអនុវត្តច្បាប់ស្ដាប់តែបញ្ជា ត្រូវបានគេមើលឃើញថា ជាបញ្ហាចម្បងមួយធ្វើឱ្យកម្ពុជាក្លាយជាជម្រកសុវត្ថិភាពនៃឧក្រិដ្ឋជនជួញដូរមនុសុ្ស គ្រឿងញៀន និងលាងលុយខុសច្បាប់ នាសម័យបច្ចេកវិទ្យាទំនើបនេះ។






