រដ្ឋាភិបាលប្រាប់​ពលរដ្ឋ​បង្កើនការប្រុងប្រយ័ត្ន​លើ​ការឆ្លងជំងឺកូវីដ-១៩​អំឡុងបុណ្យចូលឆ្នាំ

រដ្ឋាភិបាល អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បន្តបង្កើនការ​ប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល។

ក្រសួង​ប្រកាស​ពីការអនុវត្តថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានប្រាក់ឈ្នួល

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់​ម្ចាស់ឬនាយករោង​ចក្រ​សហគម្រាស ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិ​តរបស់ខ្លួន ឈប់សម្រាកដោយ​មានប្រាក់ឈ្នួល ​​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

ប្រមុខ​រដ្ឋាភិបាល​ថា​នឹង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំខ្មែរ​ឱ្យ​បាន​នៅ​ឆ្នាំនេះ

លោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន ប្ដេជ្ញាចិត្តប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឱ្យបាន និងស្នើសុំឱ្យពលរដ្ឋទាំងអស់បន្តគោរពនិងអនុវត្តវិធានសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទ​ប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួង​សុខាភិបាល​បញ្ជា​ឲ្យ​យកចិត្ត​ទុក​ដាក់ព្យាបាល​អ្នក​រង​គ្រោះថ្នាក់ចរាចរណ៍ពេល​ចូលឆ្នាំខ្មែរ​

ក្រសួងសុខាភិបាលបាន​បញ្ជាឲ្យ​​ប្រធានមន្ទីរ​សុខាភិបាលរាជធានីខេត្តទាំងអស់​ធានាការ​យាម​ប្រចាំ​ការ​និ​ង​​សង្រ្គោះ​ជំងឺធ្ងន់​ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៣ខែមីនាហើយ​វីអូឌីទើប​តែ​ទទួលបាន រដ្ឋមន្រ្តី​សុខាភិបាល​បាន​លើក​ឡើង​​ថា​​ពេល​មុន​បុណ្យ​ អំឡុងពេល​បុណ្យនិង​ក្រោយ​ពេល​បុណ្យចូលឆ្នាំខ្មែរ​ ស្ថាន​ភាព​ចរាចរណ៍​តាមផ្លូវជាតិ នឹងមានភាព​មមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍​ដោយយថាហេតុ។ លោក​បញ្ជា​ឲ្យ​ត្រៀម​​រថយន្តសង្រ្គោះហើយ​មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដង​ផ្លូវជាតិ ត្រូវ​រៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយ​សហការជា​មួយអាជ្ញាធរមូ​លដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ