កូដករណាហ្គាវើលដ៍​ ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

វិភាគ៖ ហេតុអ្វី​យន្តការ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍​ជាប់គាំង​ជាង១ឆ្នាំ?

​​អំពើពុក​រ​លួយ ​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់ វិធានការ​វះកាត់មន្ត្រីខិលខូច នៅពីក្រោយក្រុ​មហ៊ុនដើម្បីធ្វើជា​មុ​ខ​​របរជួញក្ដី ត្រូវបានគេ​​មើ​ល​​ឃើញថា ជា​​​ឧ​បសគ្គចម្បង​​រារាំងដ​ល់យន្តកា​រស្វែ​ង​រក​ដំណោះស្រា​យ​នៃ​​​​វិ​​​​វាទ​​​​​កា​រងា​រ​នៅ​ក្រុមហ៊ុ​​នល្បែ​ង​ណា​​​ហ្គាវើល​​ដ៍ រហូតរកច្រកចេញមិនរួចអស់រយៈពេលជាង១ឆ្នាំមកនេះ។

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

សហគមន៍​និង​កូដករ​បារម្ភ​ថា​ការ​តវ៉ា​អហិង្សា​នឹង​កាន់​តែ​រឹតត្បិត​ ​ក្រោយ​រដ្ឋាភិបាល​ព្រមាន​​វិធាន​​ការ​ច្បាប់​លើ​អ្នក​តវ៉ា​បិទ​ផ្លូវ​

ប្រជាសហគមន៍និងកូដរណាហ្គាវើលដ៍មួយចំនួន បង្ហាញការព្រួយបារម្ភអំពីសេរីភាពការប្រមូលផ្តុំតវ៉ាអហិង្សា ដើម្បីទាមទារដំណោះស្រាយវិវាទផ្សេងៗរបស់ពួកគាត់នឹងកាន់តែរួមតូច ​ ក្រោយរដ្ឋាភិបាលណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ​ចាត់វិធានការច្បាប់តឹងរ៉ឹងលើបុគ្គលដែល​តវ៉ា​បិទផ្លូវសាធារណៈ។​

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

សហជីព​មួយ​ស្នើ GMAC អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ខេនស្ព័តស៊ូ គោរព​ច្បាប់​សហជីព

សហព័ន្ធ​សហជីព​ឯករាជ្យ (INDEPENT TRADE UNION FEDERTION) ស្នើសមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ឱ្យជួយអន្តរាគមន៍ទៅថៅកែរោងចក្រ​ផលិត​ស្បែក​ជើង ខេនស្ព័តស៊ូ (Can Sports Shoes Cambodia) ស្ថិតនៅ​ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គោរពច្បាប់ស្ដីពីសហជីព។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កូដករ​ក្រុមហ៊ុន​ណាហ្គា​គ្រោង​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រោយ​រង​ភាព​អយុត្តិធម៌

តំណាងបុគ្គលិកដែលមានវិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បង្ហើបពីគម្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយអះអាងថា ខ្លួនរងភាពអយុត្តិធម៌ពីក្រុមហ៊ុន ហើយថែមទាំងត្រូវអាជ្ញាធរថ្នាក់ក្រោមរារាំង ធ្វើទុក្ខបុកម្នេញ មិនឱ្យពួកគេបានធ្វើកូដកម្មជំរុញឱ្យថៅកែចេញមុខដោះស្រាយតាមច្បាប់ថែមទៀត។

រោងចក្រ ឈីមីងស៊ីន។

កម្មករ​រោងចក្រ ឈីមីងស៊ីន ព្រួយ​បារម្ភ​ការ​គាប​សង្កត់​ពី​ថៅកែ​រោងចក្រ​បើ​មិន​មាន​តំណាង​សហជីព

កម្មករ-កម្មការិនី​រោងចក្រស្បែកជើង ឈីមីងស៊ីន ហ្វេកធើរី កំពុងបារម្ភ​ពី​ការធ្វើទុក្ខបុកម្នេញពីសំណាក់​ថៅកែ ក្រោយ​​រោងចក្រនេះបានបដិសេធទទួលយកតំណាង​សហជីព៥នាក់ឱ្យ​ចូលធ្វើកា​រ​ងារ​វិញ។

រោងចក្រ ឈីមីងស៊ីន។

សហព័ន្ធ​សហជីព​ឯករាជ្យ​ថា រោងចក្រ ឈីមីងស៊ីន ហ្វេកធើរី មិន​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​ក្រសួងការងារ

សហព័ន្ធសហជីពឯករាជ្យ (INTUFE) អំពាវនាវឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងក្រុមហ៊ុនបញ្ជាទិញម៉ាក Walmart ជួយធ្វើកិច្ចអន្តរាគមន៍ទៅលើករណីដែលក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី ដែលមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពនិងស្ថាបនិកសហជីពចំនួន៥នាក់ឱ្យចូលធ្វើការងារឡើងវិញ។

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

សហជីពមួយ​ជំរុញ​ឱ្យ​ក្រសួង​មាន​ចំណាត់ការ​លើ​ថៅកែ​រោងចក្រ​ដែល​មិន​ព្រម​យក​កម្មករ​ចូល​ធ្វើការ​វិញ

សហជីព​មួយ​បានជំរុញទៅក្រសួងការងារ និ​ង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ឱ្យ​មាន​ចំណាត់ការ​ចំពោះ​ថៅកែរោង​ចក្រ​ដែលមិនព្រមទទួលយកកម្មករ​ឱ្យចូល​ធ្វើការងារវិញ តាមសេចក្ដីបង្គាប់របស់​ក្រសួង។

សហជីព​ថា​ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​កម្មករ​រង​ការ​រំលោភ​សិទ្ធិ​ធ្ងន់​ធ្ងរ​ពី​ថៅកែ​

ថ្នាក់ដឹកនាំសហជីពមួយចំនួនបានថ្លែងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មករក្នុងវិស័យកាត់ដេររងការរំលោភសិទ្ធិធ្ងន់ធ្ង​រ​ជាបន្តបន្ទាប់ ពីថៅកែរោងចក្រ ស្របគ្នានឹងវិធានទប់ស្កាត់ជំងឺកូវីដ-១៩​ របស់រដ្ឋាភិបាល​ ដែលធ្វើឱ្យពួកគេត្រូវប្រឈមបញ្ហាជីវភាពគ្រួសារជាខ្លាំង។

លោក រ៉ុង ឈុន និងលោក អាត់ ធន់ ចុះជួបកូដករណាហ្គាវើលដ៍ អំឡុងពេលពួកគេឈរធ្វើកូដកម្មទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរ​​អនុញ្ញាត​ឱ្យ​​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​១​ឧសភា​​នៅ​សួន​ច្បារ​ជិត​វត្ត​ភ្នំ​ តាម​សំណើ​ក្រុម​សហជីព​

សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហជីពរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃអាទិត្យស្អែកនេះ ដោយមានអ្នកចូលរួម​​ចំនួនជិត ១ ០០០នាក់ ​ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC ជិតវត្តភ្នំ។

ក្រុម​សហជីព​រាយការណ៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ​​ដល់​​តំណាង​​បេសក​កម្ម​​ស្វែង​​រក​​ការ​ពិត​​ DCM​

ក្រុម​សហជីព​ធំៗ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី១ មេសា បាន​រាយការណ៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដល់​តំណាង​បេសកម្ម​ស្វែង​រក​ការ​ពិត​ផ្ទាល់ ហៅកាត់​ជា​ភាសា​អង់គ្លេស (DCM) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ