
សមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់និងបញ្ជូនខ្លួនអ្នកកាសែតម្នាក់មកកំពង់ធំ ពាក់ព័ន្ធសំណុំរឿងកំហែងយក
មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកសារព័ត៌មានម្នាក់ទៅតុលាការខេត្តកំពង់ធំរួចរាល់ហើយកាលពីម្សិលមិញ ក្រោយចាប់ខ្លួនបុគ្គលរូបនោះតាមដីការបស់តុលាការ ជុំវិញការចោទប្រកាន់ពីបទ «កំហែងយក»។