ជនឆបោកជនជាតិម៉ាឡេស៊ីដែលរងការចោទប្រកាន់ មានប្រតិបត្តិការនៅកម្ពុជា
ពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ប្រឈមនឹងការធ្វើបត្យាប័នបញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសចិន ជុំវិញការលាងលុយកខ្វក់ និងល្បែងស៊ីសងតាមអ៊ីនធឺណិត បានព្យាយាមជ្រើសរើសវិនិយោគិននៅកម្ពុជា។
ពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ប្រឈមនឹងការធ្វើបត្យាប័នបញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសចិន ជុំវិញការលាងលុយកខ្វក់ និងល្បែងស៊ីសងតាមអ៊ីនធឺណិត បានព្យាយាមជ្រើសរើសវិនិយោគិននៅកម្ពុជា។
ស្របពេលដែលកម្ពុជាបានព្យាយាមបង្ហាញពីការងើបឡើងវិញនៃពាណិជ្ជកម្ម និងកំណើនផលិតផលក្នុងស្រុកសរុប ក្នុងនោះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅតាមដងផ្លូវសាធារណៈក្នុងឆ្នាំនេះ ជុំវិញការគាបសង្កត់នៅកន្លែងធ្វើការ និងទីតាំងប្រកបអាជីវកម្មរបស់ពួកគេ។
បុរសជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារ ខណៈដឹកនាំការជួយសង្គ្រោះកម្មករក្នុងប្រតិបត្តិការឆបោកមនុស្សរាប់រយនាក់ អាចនឹងត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទោសរបស់លោកក្នុងសំណុំរឿង «ទាសករលក់ឈាម» ត្រូវបានបន្ធូរបន្ថយ។
កម្មករ ១០នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងប្រតិបត្តិការឆបោក បាននាំគ្នារត់គេចចេញពីមណ្ឌលមួយកន្លែងដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅបណ្ដោះអាសន្ន ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃពុធកន្លងទៅ។
ថ្លែងក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ឌួង ងៀប បានសារភាពថា លោកបានយកប្រាក់ម្នាក់ ១២ម៉ឺនដុល្លារអាមេរិក ពីជនជាតិចិន និងតៃវ៉ាន់ដើម្បីទទួលបានសញ្ជាតិខ្មែរ។
ជនបរទេសរាប់រយនាក់ត្រូវបានសង្រ្គោះពីទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈនគរបាលទទួលស្គាល់ថាមានការបង្ខាំង ការធ្វើទារុណកម្ម ការជំរិតទារប្រាក់ និងការជួញដូរមនុស្ស។
អាជ្ញាធរតៃវ៉ាន់ថា ខ្លួនមានការលំបាកក្នុងការជួយសង្គ្រោះពលរដ្ឋតៃវ៉ាន់ដែលត្រូវគេឆបោកតាមអ៊ឺនធឺណិតឱ្យមកធ្វើការនៅកម្ពុជា ដោយសារប្រតិបត្តិការជួយសង្គ្រោះត្រូវគេរារាំង មានភាពស្មុគស្មាញ ហើយអាជ្ញាធរកម្ពុជាអនុវត្តមិនបានពេញលេញ និងមានអំពើពុករលួយ ខណៈកម្ពុជា-តៃវ៉ាន់ខ្វះទំនាក់ទំនងការទូតជាមួយគ្នា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានពិភាក្សាអំពីករណីប្រតិបត្តិការឆបោកដែលពលរដ្ឋឥណ្ឌូនេស៊ីបានចាញ់បោក នៅក្នុងជំនួបជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ហើយក៏បានជួបជាមួយពលរដ្ឋឥណ្ឌូនេស៊ីរាប់សិបនាក់ដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកក្នុងខេត្តព្រះសីហនុផងដែរ។
ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនត្រូវបានបុរសម្នាក់ ដែលអះអាងថាខ្លួនមកពីអង្គការ អភិវឌ្ឍន៍មួយឆបោកឱ្យវិនិយោគធ្វើឱ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ មុននឹងបុរសរូបនោះ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឱ្យនគរបាល។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម