មន្រ្តីក្រសួងថាករណីឆេះព្រៃបំផ្លាញរថយន្តជាង២០គ្រឿង មិនមែនជាការលួចដុតនោះទេ
មន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលើកឡើងថាការឆេះព្រៃនៅក្នុងបរិវេណរដ្ឋបាលព្រៃឈើភ្នំក្រវាញខេត្តពោធិ៍សាត់ដែលបណ្តាលឲ្យខូចខាតរថយន្តជាង២០គ្រឿង មិនមែនជាការលួចដុតបំបាត់ភស្តុតាងនោះទេ។កាលរសៀលថ្ងៃទី១៣ ខែមីនា មានករណីឆេះព្រៃនៅក្នុងបរិវេណនៃរដ្ឋបាលព្រៃឈើភ្នំក្រវាញដែលមានទីតាំងនៅ ភូមិព្រែក១ ឃុំសំរោងទង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឲ្យខូចខាតរថយន្តចំនួន២៧គ្រឿងដែលរដ្ឋបាលព្រៃឈើចាប់បានពីជនល្មើសព្រៃឈើ។