លោក ស ខេង ណែនាំសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងព្រំដែនឱ្យបានគត់មត់ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនិងបទល្មើសផ្សេងៗ
នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់គ្រងព្រំដែនឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ព្រមទាំងរួមគ្នាលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាព និងការងារខុសច្បាប់។