
សមត្ថកិច្ចបញ្ជូនជនជាតិចិន៣នាក់ ដែលលួចប្រាក់ជនជាតិចិនដូចគ្នាប្រហែល៣០ម៉ឺនដុល្លារ ទៅតុលាការ
មន្ត្រីនគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់បន្ត ពាក់ព័ន្ធនឹងបទល្មើសលួចប្រាក់ពីជនជាតិចិនដូចគ្នា ប្រហែល៣០ម៉ឺនដុល្លារអាមេរិក កាលពីចុងសប្តាហ៍មុន ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកជនល្មើសម្នាក់ទៀតដែលរត់គេចខ្លួន។