ជប៉ុន​នឹង​បង្កើន​ការ​ផ្តល់​វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ-១៩​ ទ្វេដង​ដល់​ប្រទេស​ដទៃ​ទៀត

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេស​ជប៉ុនគ្រោង​នឹង​ផ្តល់​វ៉ាក់​សាំង​​ការ​ពារ​​ជំងឺ​កូវីដ-១៩ទ្វេដង ចំនួន៦០​លាន​ដូស​ដល់​ប្រទេស​ផ្សេង​ទៀត ធៀប​ទៅនឹងការសន្យាផ្ដល់កាលពីពេលកន្លងទៅចំនួន៣០លាន​ដូស។

HRW ​ជំរុញ​​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ជំរុញ​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ជាមួយ​សម​ភាគី​កម្ពុជា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ។

ជប៉ុនស្នើឲ្យអាមេរិកជម្រុញកូរ៉េខាងជើងដោះលែងជនជាតិខ្លួន

នាយករដ្ឋមន្រ្តីជប៉ុនក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ​បាន​ស្នើទៅឲ្យលើកឡើងជាមួយកូរ៉េខាងជើង ករណីជនជាតិជប៉ុនដែល​ត្រូវឃុំខ្លួននៅប្រទេសកូរ៉េខាងជើង។

ជប៉ុនផ្តល់​ជំនួយ​ជាង​៣​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​អភិវឌ្ឍន៍​ធនធាន​មនុស្ស

ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជាង ​៣លាន​ដុល្លារអាមេរិក​បន្ថែម​ដល់​កម្ពុជា ​ដើម្បី​ពង្រីក​បន្ថែម​នូវការ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច អប់​រំ ធនធាន​មនុស្ស និង​សង្គម។

ជប៉ុនរំឭកកម្ពុជា​ម្ដង​ទៀត​ឲ្យ​រៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្ដិធម៌

ជប៉ុន​បាន​បន្ត​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​កម្ពុជារៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បន្ត​កាន់​អំណាច​យល់​ថា ការ​ជំរុញ​នេះ គឺ​ជា​រឿង​ធម្មតា និង​មិន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ។

ចិន និង​ជប៉ុន​គ្រោង​ជំរុញ​ចំណង​សេដ្ឋកិច្ច​ចំ​ពេល​អាមេរិក​ប្រកាន់​ជំហរ​ការពារ​និយម

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក តារ៉ូ អាសូ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ប្រទេស​ជប៉ុន និង​ចិន បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់​ជំហរ​ការពារ​និយម និង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង

សមាជិក​សភា​ជប៉ុន​ទៅ​ទស្សនា​វិហារ​បញ្ចុះ​សព​អតីត​មេដឹកនាំ​យោធា​ជប៉ុន

ក្រុម​សមាជិក​សភា​រាប់​សិប​នាក់​របស់​ជប៉ុន ក្នុង​នោះមាន​ទាំង​រដ្ឋ​មន្ត្រី​ម្នាក់​ផង​ដែរ បាន​ធ្វើ​ដំណើរ​ទៅ​​ទស្សនា​វិហារ​យ៉ាសាគូនី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​តវ៉ា​ពី​សំណាក់​បណ្ដា​ប្រទេស​នានា​នៅ​អាស៊ី​ខាង​កើត

ជប៉ុន និង​ឥណ្ឌា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ផ្សាយ​ថា ប្រទេស​ជប៉ុន និង​ឥណ្ឌា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នាំ​ចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ទៅ​កាន់​មហា​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ។

នាយករដ្ឋមន្រ្តីបដិសេធការចោទប្រកាន់អំពើពុករលួយរឿងជំនួយបរទេស

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រកាស​ជាថ្មីថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ប្រព្រឹត្តអំពើពុករលួយ​ទាក់ទងនឹង​ជំនួយ​បរទេស​នោះទេ។ នាយករដ្ឋមន្រ្តីបាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោក​បានថ្លែង​ថា​ការសម្ពោធមន្ទីរពេទ្យ​នៅថ្ងៃ​នេះជា​ជំនួយ​របស់ជប៉ុនដែល​លោក​ថា​រាល់ជំនួយ​នេះ​គឺ​ជប៉ុន​ជា​អ្នកគ្រប់គ្រងទាំងអស់ ទាំង​ការដេញថ្លៃជ្រើសរើសក្រុមហ៊ុន​និង​ការគ្រប់គ្រងហិរញ្ញវត្ថុ​នានា។​ លោកបញ្ជាក់​ថា​លោក​គ្រាន់តែជាអ្នក​​មកសម្ពោធ​និង​កាត់ខ្សែបូតែ​ប៉ុណ្ណោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ