
ពលរដ្ឋជិត ៦០គ្រួសារ នៅខេត្តកំពង់ស្ពឺប្តេជ្ញាការពារដីសហគមន៍រួម កុំឱ្យអ្នកមានអំណាចរំលោភយក
ពលរដ្ឋជិត ៦០គ្រួសារ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តទាមទារឲ្យមន្ត្រីសុរីយោដី ខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធរក្សាទុកសហគមន៍រួមជិត១០ហិកតា ឱ្យប្រជាជនក្នុងភូមិបានប្រើប្រាស់ជាសម្បត្តិរួម ដោយមិនត្រូវវាស់វែង បែងចែកទៅឲ្យមន្ត្រី និងបុគ្គលឯកជន ជាង ១០គ្រួសារ ទៀតកាន់កាប់ផ្តាច់មុខនោះទេ។