កោះ​គុត​ជា​របស់​ខ្មែរ​បើ​តាម​ក្រឹត្យ​ស្តី​ពី​ការ​កំណត់​ព្រំដែន​សមុទ្រ​ឆ្នាំ​១៩៨២

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រួសារ​ហ៊ុន​ ដែល​មិន​ព្រម​ប្រើ​យន្តការ​​អន្តរជាតិ  ដើម្បី​បុព្វ​ហេតុ​ទឹក​ដី ទាម​ទារ​កោះ​គុត ពី​ភាគី​ថៃ​វិញ​នោះ អ្នកមាន​បទ​ពិ​សោ​​ធន៍​កិច្ចការ​ព្រំដែន បាន​បង្ហាញ​ភស្តុតាង​ថ្មី​មួយ​ទៀត ដែល​បន្សល់​ទុក​ពី​ស​ម័យ​រ​​ដ្ឋ​កម្ពុជា​ ដោយ​បញ្ជាក់​ថា​កោះ​គុត​ជា​របស់​ខ្មែរ។

លោក អ៊ុំ សំអាន ថា​ថៃ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​ចំ​ពេល​មេដឹកនាំ​ខ្មែរ​រក្សា​ភាព​ចាស់ទុំ​មិន​តវ៉ា

អ្នកមាន​បទពិសោធ​កិច្ចការ​ព្រំដែន មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល លោក អ៊ុំ សំអាន បាន​និយាយ​ថា ចំពេល​ដែល​មេ​​ដឹកនាំ​ខ្មែរ​គ្រួសារ​ហ៊ុន រក្សា​ភាពចាស់​ទុំ​មិន​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បី​ទាមទារ​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើ​កោះគុត​នោះ ភាគី​ថៃ​កំពុង​សម្រុក​ធ្វើអាជីវកម្ម​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា ដែល​ការណ៍​នេះ​លោក​ថា កោះ​នេះ​នឹង​បាត់បង់​ទៅ​ជា​រៀង​រហូត ក្រោម​ដៃ​គ្រួសារ​ហ៊ុន។

គ្រួសារ​ហ៊ុន​រក្សាជំហរ​មិន​ប្តឹង​ទាមទារ​កោះ​គុត ខណៈ​គ្រួសារ​ថាក់​ស៊ីន​រង​ការ​គំរាម​ពី​ក្រុម​ប្រឆាំង​ថៃ

អ្នកនាំពាក្យបក្សកាន់អំណាចគ្រួសារហ៊ុន លោក សុខ ឥសាន អះអាងថា មកដល់ពេលនេះ គ្មានមេដឹកនាំខ្មែរណាប្តឹងទាមទារកោះគុតទេ ចំពេលដែលគណបក្សប្រឆាំងអាវលឿងថៃ ធ្វើបាតុកម្មគំរាមទម្លាក់គ្រួសារថាក់ស៊ីនពីអំណាច បើមិនអាចការពារកោះគុតបាន។

លោក ហ៊ុន ម៉ាណែត រងការ​ចោទ​ថា «ក្បត់ជាតិ តជំនាន់» បើ​មិន​ប្តឹង​ទាម​ទារ​កោះគុត

លោក ហ៊ុន ម៉ាណែត រងការ​ចោទ​ថា នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​តជំនាន់ ដោយ​គេ​មើល​ឃើញ​ថា ក្លាហាន​បង្ក្រាប​តែ​ខ្មែរ​គ្នាឯង ដើម្បី​ពង្រឹង​អំណាច តែ​មិន​ក្លាហាន​ប្រើ​យន្តការ​អន្តរជាតិ​ទប់ទល់​នឹង​បទេស​ឈ្លាន​ពាន ធ្វើឱ្យ​ទឹកដី​កម្ពុជា​បាត់បង់​ជា​បន្តបន្ទាប់​ ទៅ​ប្រទេស​ជិតខាង​រួម​ទាំង​ករណី​កោះគុត ដែល​ថៃ​កំពុង​ច្បាម​យក។

មូលហេតុ​នៅ​ពីក្រោយ​ នៃ​ភាព​ស្ងប់​ស្ងាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ទាក់​ទង​កោះ​គុត

អ្នក​ឃ្លាំមើល​កិច្ចការ​ព្រំដែន និងអ្នក​នយោបាយ​គណបក្ស​ប្រឆាំង ចោទ​ប្រកាន់​ថា ដោយសារ​តែ​រដ្ឋាភិបាល​​រប​ស់​​​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់​​មាន​ចំណុច​ខ្សោយ​នៅក្នុង​ដៃ និងមាន​ថៃជា​បង្អែក​​ដើម្បីជួយ​​រក្សា​​​អំណាច​ឱ្យក្រុម​គ្រួសារ​របស់លោក​បាន​គ្រប់គ្រង​ប្រទេស​តទៅមុខ​ទៀត ហេតុនេះ​វា​គឺជា​​មូលហេ​តុ​​​ដ៏​​ច​​ម្ប​​ង​​ក្នុងចំ​ណោ​ម​ហេតុផល​ដទៃ​ទៀត ដែល​ជំរុញ​ឱ្យរដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ខំចិត្ត​រក្សាភាព​ស្ងប់ស្ងាត់​ក្នុ​ង​វិវា​ទ​​ជម្លោះ​កោះ​​គុត​នេះ។

គ្រួសារ​ហ៊ុន​រងការ​ស្តី​បន្ទោស​ពីការ​មិន​ទាមទារ​ចំណែក​កោះ​គុត​ពីថៃ

អ្នកឃ្លាំមើលដែលមិនចំណុះឱ្យរដ្ឋាភិបាល ហាក់បានស្តីបន្ទោស មេដឹកនាំខ្មែរ ជុំវិញសំណុំរឿងកោះគុត ដោយថា គ្រួសារហ៊ុន គួរបង្ហាញជំហរដូច គ្រួសារថាក់ស៊ីន ដើម្បីបុព្វហេតុទឹកដី ជាជាងងាកមកបង្រ្កាបបំបិទមាត់ខ្មែរគ្នាឯង ដែលវិធាននេះពួកគេថា ជាការធ្វើនយោបាយផ្គាប់ចិត្តប្រទេសជិតខាង ដែលចឹញ្ចឹមចិត្តលេបត្របាក់ទឹកដីខ្មែរតជំនាន់។

កម្ពុជារង់ចាំការឆ្លើយតបនឹងកំណត់ទូត ខណៈវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍នៅតំបន់ហាមឃាត់

ម​ន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានៅរង់​ចាំ​ការ​ឆ្លើយតប​នឹង​កំណត់​ទូតដែល​បានដាក់​ទៅ​វៀតណាម​កន្លងមក ដោយ​ថា​កម្ពុជា​មិនមានចំណាត់​ការ​អ្វីទៀតទេ បើទោះជាវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍យាមក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរីក៏ដោយ​។

អាជ្ញាធរកម្ពុជាថាវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរី

អាជ្ញាធរកម្ពុជាអះអាងថា ភាគីវៀតណាមនៅតែបន្តធ្វើប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុង​ខេត្តរតនគិរី បើទោះជាភាគីទាំងបានជួបគ្នាស្វែងរកការបញ្ឈប់ការសាងសង់ក៏ដោយ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

កម្ពុជា-វៀតណាម បិទបញ្ចប់កិច្ចពិភាក្សពីបញ្ហាព្រំដែនទាំងគ្មានលទ្ធផល

កម្ពុជា-វៀតណាម បានបិទកិច្ចប្រជុំទាំងគ្មានលទ្ធផល ក្រោយពីពួកគេប្រើពេល២ថ្ងៃជជែកដេញដោលលើភាពចម្រូងសម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់។

ដីខ្មែរស្រែវៀតណាម

វិភាគ៖ កម្ពុជាមិនមានយន្តការច្បាស់លាស់ដើម្បីបញ្ចប់ការជួលដីឲ្យប្រទេសជិតខាង

ក្នុងកំឡុងពេលនៃការកាន់អំណាចរយៈពេលជាង៣៦ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាទទួលរងការវាយប្រហាដោយពាក្យសំដីពីគណបក្សប្រឆាំងថាបានធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនិងអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍ហូរចូលដោយខុសច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ