
សង្គមស៊ីវិលនិងពលរដ្ឋស្នើអាជ្ញាធរខេត្តព្រះសីហនុទប់ស្កាត់បទល្មើសនានាឱ្យមានប្រសិទ្ធភាពនិងតម្លាភាព
សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ទប់ស្កាត់បទល្មើសបង្ខាំងមនុស្សខុសច្បាប់ ចាប់ជំរិត អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះ។