
អាជ្ញាធរថៃគ្រោងចាប់បញ្ជូនជនជាតិរបស់ខ្លួនប្រមាណ ៣ ០០០នាក់ចេញពីទីតាំងឆបោកនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញការគាំទ្រចំពោះផែនការរបស់អាជ្ញាធរថៃក្នុងការបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹកមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃប្រមាណ ៣ ០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជា ឱ្យត្រឡប់ទៅប្រទេសថៃវិញ។