រដ្ឋាភិបាលរំឭកអ្នកត្រូវធ្វើដំណើរទៅប្រទេសមានឆ្លងជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារ
ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកដែលត្រូវធ្វើដំណើរទៅប្រទេសដែលមានការឆ្លងមេរោគជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបាន១ខែមុនធ្វើដំណើរ ហើយក្រសួងក៏តម្រូវឲ្យអ្នកធ្វើដំណើរពីប្រទេសទាំងនោះបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់ថ្នាំបង្ការជំងឺនេះផងដែរ។