
រុស្សីផ្ដល់កញ្ចប់តេស្តរកវីរុសអុតស្វាចំនួន៥០០ឯកតាដល់កម្ពុជា
រដ្ឋាភិបាលរុស្ស៊ីបានផ្ដល់កញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ឯកតាដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វា។
រដ្ឋាភិបាលរុស្ស៊ីបានផ្ដល់កញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ឯកតាដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វា។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មកទល់ពេលនេះ កម្ពុជាបានរកឃើញមនុស្សចំនួន៥នាក់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ប៉ុន្តែរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ពួកគេនៅមិនទាន់លេចឡើងនូវរោគសញ្ញាអ្វីនោះឡើយ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានអំពាវនាវឱ្យចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ក្រោយពីរកឃើញជំងឺកូវីដ-១៩ អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 នៅកម្ពុជា ព្រមទាំងក្រើនរម្លឹកពីការបង្ការ«ជំងឺអុតស្វា»ផងដែរ។
ប្រទេសសិង្ហបុរី បានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា លើអ្នកបម្រើការលើយន្តហោះជនជាតិអង់គ្លេសវ័យ៤២ឆ្នាំម្នាក់ ដោយបុរសរូបនេះបានស្ថិតនៅក្នុងប្រទេស អំឡុងថ្ងៃទី១៥ ទី១៧ និងទី១៩ ខែមិថុនា។
ស្ថាប័នជំនាញលើកឡើងថា កម្ពុជាមានករណីសង្ស័យអុតស្វាចំនួន៦ករណី ប៉ុន្តែក្រោយការធ្វើតេស្តនៅមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថាអវិជ្ជមានជំងឺនេះ ដែលករណីនេះ រហូតមកដល់ពេលនេះ កម្ពុជាគ្មានវត្តមានជំងឺអុតស្វាយនៅក្នុងប្រទេសឡើយ។
ប្រទេសថៃ បានរាយការណ៍ពីករណីរកឃើញដំបូងនៃ «ជំងឺអុតស្វា (Monkeypox)» លើបុរសម្នាក់ដែលជាអ្នកដំណើរឆ្លងកាត់ (transit) តាមផ្លូវអាកាស ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប ហើយឈប់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក ដើម្បីរង់ចាំជើងហោះហើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។
ក្រសួងសុខាភិបាលនឹងរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបង្ការ «ជំងឺអុតស្វា» ទុកជាមុន ក្រៅពីការដាក់ចេញនូវវិធានការការពារជាមុនសម្រាប់ប្រជាពលរដ្ឋអនុវត្ត បើទោះជាគិតមកដល់ថ្ងៃម្សិលមិញ កម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺនេះនៅឡើយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ជំរុញទៅស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឱ្យហ្មត់ចត់លើអ្នកដំណើរចូលកម្ពុជាដែលមានកន្ទួលរមាស់នៅលើខ្លួន មានគ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកអាហ្វ្រិកប្រមាណ១០ ក្រោយតំបន់ទាំងនោះផ្ទុះជំងឺអុតស្វា។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម