កម្ពុជានឹងមានភ្លៀងធ្លាក់៧ថ្ងៃបន្ថែមទៀត ខណៈខេត្តជាប់ព្រំដែនថៃខ្លះកំពុងប្រឈមការជន់លិច
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈបណ្ដាខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់។