
ការពលីជីវិតរបស់លោក ឈុត វុទ្ធី នៅតែមិនអាចបញ្ឈប់ការកាប់បំផ្លាញព្រៃឈើបាន
លោក ឈុត វុទ្ធី ជាអ្នកការពារបរិស្ថានដ៏ល្បីល្បាញមួយរូប ត្រូវបានឃាតករបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីររូបចុះអង្កេត និងយកព័ត៌មានពីបទល្មើសព្រៃឈើនៅតំបន់នោះ។