លោក ញឹក ប៊ុនឆៃ៖ ការរួបរួម​ជាមួយ​បក្សកម្ពុជា​និយម ខុស​ពី​ការ​រួបរួម​ជាមួយ​បក្ស​ហ៊្វុនស៊ិនប៉ិច ដ្បិត​ឈរ​លើ​ប្រយោជន៍​ជាតិធំ​ជាង​ប្រយោជន៍​បុគ្គល

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងថា ការរួបរួមជាមួយ​គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ គ្មាន​ការ​រៀបចំ​ពីបក្ស​កាន់​អំណាច​ឡើយ ប៉ុន្តែជា​ការឈរ​នៅលើផល​ប្រយោជន៍ជាតិជាធំ។

លោក ញឹក ប៊ុនឆៃ រំពឹង​ថា​នឹង​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា ក្រោយ​រួបរួម​ជាមួយ​បក្សកម្ពុជានិយម

ប្រធានគណបក្សខ្មែររួបរួមជាតិ គឺលោក ញឹក ប៊ុនឆៃ រំពឹងយ៉ាងមុតមាំថា គណបក្សរបស់លោកនឹងទទួលអាសនៈក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ក្រោយរួបរួមជាមួយបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ ដោយចាត់ទុកការរួបរួមគ្នានេះថា នឹងទទួលបានការគាំទ្របន្ថែមពីលើសំឡេងអ្នកគាំទ្រដែលមានស្រាប់​។

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

បក្ស​ខ្មែរ​រួបរួម​ជាតិ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ដោយ​ថា​មិន​អាច​អនុវត្ត​ទៅ​មុខ​បាន​​

គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានប្រកាសដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដោយយល់ឃើញថា សម្ព័ន្ធភាពនេះមិនអាចអនុវត្តទៅមុខបានដោយរលូនសម្រាប់ការចូលរួមបោះឆ្នោតជាតិខាងមុខឡើយ។

តុលាការលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ សំណុំរឿងសមគំនិតផលិតនិងនាំចូលសារធាតុផ្សំគ្រឿងញៀន

សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ដែលប្រព្រឹត្តនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០០៧។

លោក ញឹក ប៊ុនឆៃ សម្រេច​ទទួល​យក​អតីត​មន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច

គណបក្សខ្មែររួបរួមជាតិ សម្រេចទទួលយកអតីតមន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុន​ស៊ិន​ប៉ិច​មួយ​ចំនួនដែលសុំចូល​​រួម​​​ក្នុង​សកម្មភាពនយោបាយជាមួយគណបក្ស ដែល​ធ្លាប់​ជា​ឈាម​ជ័រ​ក្នុង​រាជា​និយម​ជាមួយ​គ្នា។

លោក ហ៊ុន សែន ចំអកឲ្យ​សម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ រឿងជម្លោះជាមួយគ្នា​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធទៅនឹងសំណើរបស់សម្តេចក្រុមព្រះដែលបានរាយការណ៍ទៅលោកឲ្យពិចារណា​បញ្ចប់មុខតំណែងមន្រ្តីរដ្ឋាភិបាលដែលគាំទ្រគណបក្សហ្វ៊ុនស៊ិនហើយ​មិនបង់ប្រាក់ជូនគណបក្ស ហើយលោកក៏បាន​ចំអកឲ្យសម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ ផង​ដែរ។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានរាយការណ៍ទៅនាយករដ្ឋមន្ត្រីពីសមាជិកបក្សហ៊្វុនស៊ិនប៉ិចដែលមានតួនាទីក្នុងជួររដ្ឋាភិបាលនិងទទួលបានប្រាក់ខែ តែ​មិនបានជួយបង់ប្រាក់ចូលគណបក្ស។ លោកធ្លាប់បានព្រមានឲ្យនាយករដ្ឋមន្រ្តីបញ្ចប់តំណែងអ្នកទាំងនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ