
តុលាការចេញដីកាចាប់ខ្លួនសកម្មជនអារ៉ែង លោក អាឡិច
សកម្មជនអារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) អះអាងថាលោកនឹងចូលមកប្រទេសកម្ពុជា បើទោះជាលោកមិនទទួលបានទិដ្ឋាការក៏ដោយ ដើម្បីប្រឈមមុខនឹងតុលាការ ខណៈចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុងបានចេញដីកាចាប់ខ្លួនរូបលោក។លោក អាឡិច ដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ ប្រាប់វីអូឌី(VOD)ថាលោកបានទទួលដីកាមួយ ដោយចៅក្រមស៊ើបសួរ លោកស្រី ឈុន ដាវី ចោទប្រាន់លោកពីបទសមគំនិតក្នុងអំពើគំរាមកំហែងនិងធ្វើឲ្យខូចខាតដោយភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តទៅនៅស្រុកបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៥និងនៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៥។