អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

រដ្ឋាភិបាល​បដិសេធ​​ក្នុង​ការ​បង្ហាញ​ពី​ប្រាក់ចំណូល​បាន​​ពី​សម្បទានដី​សាធារណៈ​ឱ្យ​ឯកជន

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បដិសេធចំពោះការប្រាប់អំពីប្រាក់ចំណូលពីសម្បទាន ឬការផ្ដល់ដីសាធារណៈរបស់រដ្ឋឱ្យទៅវិស័យឯកជន ដូចជា ដីបឹងតាមោក ដីភ្នំតាម៉ៅ ដីបឹង ដីព្រៃផ្សេងទៀតឡើយ ​ដោយប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវរកព័ត៌មានទាំងនេះ​ដោយខ្លួនឯង។

រូបភាពបង្ហាញពីការ​ចាក់​បំពេញដីផ្នែកខ្លះនៅ​បឹង​តាមោក រាជធានី​ភ្នំពេញ ក្នុង​ខែ​មីនា ឆ្នាំ​២០២២។

រដ្ឋាភិបាល​កាត់ដី​រដ្ឋ​មួយ​ចំនួន​ទៀត​ឱ្យ​ទៅ​អ្នកជំនួញ​ធំៗ​និង​សែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់

រាជរដ្ឋាភិបា​លបាន​កាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយ​កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំង​ដី​សម្បទាន​សង្គមកិច្ច​រាប់​ពាន់​ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុង​ភូមិសាស្រ្តខេត្ត​កោះកុង មណ្ឌលគិរី និង​កំពង់ធំ ផងដែរ។

សន្និសីទសារព័ត៌មានមួយស្តីពីបញ្ហាទំនាស់ដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤

មន្ត្រីសង្គមស៊ីវិលថាជម្លោះដីធ្លីនៅខេត្តជាប់ឆ្នេរសមុទ្រកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លីលើកឡើងថា ស្ថានភាពជម្លោះដីធ្លីនៅតាមខេត្តជាប់ឆ្នេរសមុទ្រកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដោយអះអាងថា ជម្លោះដីធ្លីនៅក្នុងខេត្តទាំងនេះប៉ះពាល់ដីប្រជាពលរដ្ឋទំហំជិត៥ម៉ឺនហិកតា។ នៅព្រឹកថ្ងៃចន្ទនេះ អង្គការចំនួន៨បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីបញ្ហាទំនាស់ដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប។

ប្រធានរដ្ឋសភា លោក ហេង សំរិន ចូលរួមធ្វើជា​អធិបតីភាព​ក្នុងសិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាងច្បាប់សហជីព កាលពីថ្ងៃពុធ(រូបថតដោយលោក ទូច សុខា)

ប្រធាន​រដ្ឋ​សភា​បញ្ជូន​លិខិត​តំណាង​រាស្រ្ត​ទៅ​នាយក​រដ្ឋមន្រ្តី  ករណី​ដី​សម្បទាន​​​ផ្តល់​​ឲ្យ​​កង​​ទ័ព​​ប្រជាជន​វៀត​ណាម

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​នាំ​រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ​ថា​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជនវៀតណាម​។​ លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា ឲ្យ​ដឹង​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ថាហេតុអ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? លោកសួរ​បន្ត​ថា​តើមាន​វត្ត​មាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​ខេត្ត​រតនគិរី​ឬទេ?​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

រដ្ឋាភិបាលផ្លាស់ប្ដូរភារកិច្ចមួយចំនួនរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន

រដ្ឋាភិបាលសម្រេចកែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងសមត្ថកិច្ចនៃការគ្រប់គ្រងតំបន់ការពារ និងអភិរក្សប្រៃឈើ និងជលផល ដោយបញ្ជាក់ថា យោងតាមសំណើរបស់​រដ្ឋមន្ត្រីនៃក្រសួងទាំងពីរ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឲ្យស្ថិតក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងកសិកម្មវិញ។ អនុក្រឹត្យក៏បានសម្រេចផ្ទេរតំបន់ការពារ និងអភិរក្សព្រៃឈើ និងជលផលទាំងអស់ដែលស្ថិតក្រោមសមត្ថកិច្ចក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងកសិកម្មឲ្យស្ថិតក្រោមសមត្ថកិច្ច និងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញផងដែរ។ ក្នុងអនុក្រិត្យដដែល លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំការងាររៀបចំធ្វើវិសោធនកម្មជាបន្ទាន់លើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធសម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្ដល់ការអនុម័ត “ជាការប្រញ៉ាប់” និងធ្វើវិសោធនកម្មជាបន្ទាន់លើបទបញ្ញត្តិព្រះរាជក្រិត្យដែលមានការពាក់ព័ន្ធសម្រាប់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រទ្រង់ពិនិត្យ និងសម្រេចឡាយព្រះហស្ដលេខា។ កាលពីសប្ដាហ៍មុន ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដំបូងដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។ លោកបន្តថា

រដ្ឋាភិបាលដកហូតដីសម្បទានជិត១លានហិកតាយកទៅគ្រប់គ្រងវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុងចំណោមដីជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

លោក ហ៊ុន សែន ព្រមាន​រដ្ឋមន្រ្តីទាំងអស់​ រឿងអោបការងារធ្វើតែម្នាក់ឯង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោប​អំណា​ច​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង ដោយ​លោក​បានកោតសរសើរ​​រដ្ឋមន្រ្តីក្រសួង​បរិ​ស្ថា​នថាជា​រដ្ឋមន្រ្តីតែមួយគត់​ខុសគេ​ ​ក្នុង​រយៈ​ពេល​៣០ឆ្នាំនៃដឹកនាំរបស់​លោក។​ក្នុងពិធី​សម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ​ លោក ហ៊ុន សែន បានថ្លែង​​ថា​​លោកសូ​មសរសើរ​រដ្ឋមន្រ្តីថ្មីក្រសួ​ងបរិស្ថាន លោក សាយ សំអាល់ ដែល​ជាកូនប្រុស​របស់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា​ជា​រដ្ឋមន្រ្តី​​​ដែលបានស្នើ​រូបលោក​ផ្ទេរការងារមួយចំនួន​ទៅឲ្យ​ក្រសួងផ្សេង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ