
ចំនួនសិស្សវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ដែលដួលសន្លប់បានកើនដល់ជាង៧០នាក់
សិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ ដែលគិតមកដល់ថ្ងៃអាទិត្យម្សិលមិញ បានកើនដល់ជាង ៧០នាក់ ដោយមន្ត្រីជំនាញសុខាភិបាលបញ្ជាក់ថា ការដួលសន្លប់នេះដោយសារតែពួកគេមានបញ្ហាសុខភាព។