
រដ្ឋមន្ត្រីកសិកម្មថា តម្រូវការក្នុងស្រុកខ្ពស់ធ្វើឱ្យការនាំឈើពីក្រៅប្រទេសកើនឡើង
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។
តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា យ៉ាងហោចណាស់ អ្នកភូមិជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតកម្ទេចចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ជីកព័ទ្ធជុំវិញចំណុចស្នូលនៃតំបន់ការពារ លេណដ្ឋានការពារសត្វព្រៃពីអ្នកប្រមាញ់ មានជម្រៅ ២ម៉ែត្រកន្លះ និងមានប្រវែង ១៧គីឡូម៉ែត្រ មិនទាន់សាងសង់រួចរាល់ទាំងស្រុងនោះទេ។ គម្រោងជីកលេណដ្ឋានដែលជាខែលការពារសត្វព្រៃនេះ នៅសេសសល់ប្រមាណ ១៥គីឡូម៉ែត្រទៀត ហើយវាមានភាពប្រកៀកប្រកិតគ្នារវាង «ផលប៉ះពាល់បរិស្ថាន និងគុណសម្បត្តិ» ផងដែរ។
ខណៈដែលការបរបាញ់សត្វត្រូវបានគេអនុវត្តជាយូរមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការកើនឡើងនៃសម្ពាធពាណិជ្ជកម្ម និងវិធីសាស្រ្តនៃការបរបាញ់ដែលចំណាយតិច កំពុងធ្វើឱ្យសត្វព្រៃបាត់បង់លឿនជាងការកកើត ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងព្រៃឈើ។
តុលាការខេត្តកោះកុង បានចោទប្រកាន់និងឃុំខ្លួនបុរស២នាក់ជាបណ្ដោះអាសន្នក្នុងពន្ធនាគារ ក្រោយពួកគេប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង។
មន្ត្រីមន្ទីរបរិស្ថានកំពុងសាកសួរបុរស២នាក់ ក្រោយប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
រាជរដ្ឋាភិបាលបានកាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំងដីសម្បទានសង្គមកិច្ចរាប់ពាន់ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង មណ្ឌលគិរី និងកំពង់ធំ ផងដែរ។
មន្រ្តីរដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញាទប់ស្កាត់បទល្មើសសត្វព្រៃ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការបង្កើតមុខរបរឱ្យសហគមន៍ ដូចជាការចិញ្ចឹមសត្វ និងការជំរុញសេវាទេសចរណ៍ ជាដើម។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាឱ្យប្រជាពលរដ្ឋប្រមាណ ៥០០នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីជំនាញរកឃើញថា ពួកគាត់ទាំងនោះបានចូលមកកាប់ទន្រ្ទានយកដីតំបន់ការពារធម្មជាតិដោយខុសច្បាប់ ខណៈមានមេខ្លោងបានបំផុសបំផុលមិនឱ្យពលរដ្ឋចាកចេញពីតំបន់ការពារនោះថែមទៀតផង។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម