បទយកការណ៍៖ បញ្ហាជីវភាពនិងសាលារៀនឆ្ងាយបានបង្ខំឱ្យសិស្សខ្លះក្នុងខេត្តក្រចេះបោះបង់ចោលការសិក្សាទាំងវ័យក្មេង
ក្រុមគ្រួសារប្រឈមនឹងបញ្ហាជីវភាពគួបផ្សំនឹងសាលារៀននៅឆ្ងាយពីផ្ទះបានបណ្តាឱ្យកុមារជាច្រើនបោះបង់ចោលការសិក្សាទាំងវ័យក្មេង ហើយធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេងៗ ខណៈដែលអាជ្ញាធរលើកឡើងថា បញ្ហានេះកើតឡើងដោយសារក្រុមគ្រួសារព្យាយាមអូសទាញកូនៗ ឱ្យឈប់រៀនដើម្បីរកប្រាក់ជួយគ្រួសារ។