
រដ្ឋមន្ត្រីកសិកម្មថា តម្រូវការក្នុងស្រុកខ្ពស់ធ្វើឱ្យការនាំឈើពីក្រៅប្រទេសកើនឡើង
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។
អង្ករផ្ការំដួលកម្ពុជា ជាប់ជា «អង្ករល្អដាច់គេ» ក្នុងវេទិកាស្រូវអង្ករពិភពលោក ខណៈកសិករនៅខេត្តមួយចំនួនត្អូញត្អែរពីវិបត្តិទីផ្សារស្រូវ ដោយថាអង្ករកម្ពុជាល្អដាច់គេមែន តែពួកគាត់លក់ស្រូវបានតម្លៃថោក មិនចំណេញ ស្របពេលតម្លៃទំនិញ-ជីលើទីផ្សារឡើងថ្លៃជាលំដាប់ ដែលចាំបាច់ឱ្យរដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួនបន្ថែមក្នុងការជួយជ្រោមជ្រែងពួកគាត់ជាបន្ទាន់។
ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនបង្ហាញសុទិដ្ឋិនិយមចំពោះរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ថានឹងអាចដោះស្រាយបញ្ហាប្រឈមនានារបស់កសិករបាន ពិសេសពួកគេចង់ឃើញវិបត្តិទីផ្សារកសិកម្មនៅកម្ពុជាត្រូវបានបញ្ចប់ ក្រោយរដ្ឋមន្ត្រីថ្មីឡើងកាន់តំណែង។
រដ្ឋសភាបោះឆ្នោតគាំទ្រជាឯកច្ឆ័នផ្តល់សេចក្តីទុកចិត្តលោក ឌិត ទីណា ធ្វើជា រដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម ដោយសំឡេងគាំទ្រ១១១ លើ១១១។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសភាបោះឆ្នោតទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
ការដាក់ពង្រាយសែស្រឡាយថ្នាក់ដឹកនាំ ឱ្យទៅកាន់តំណែងធំៗនៅក្រសួងសំខាន់ៗរបស់ជាតិ រួមទាំងកង្វះឯករាជ្យភាពរបស់ឥស្សរជននយោបាយ ត្រូវបានគេមើលឃើញថា ជាជម្រកសុវត្ថិភាពនៃអំពើពុករលួយ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ការកសាងសង្គមប្រជាធិបតេយ្យ បើគ្មានការកែលម្អទេនោះ។
រដ្ឋាភិបាលស្នើទៅរដ្ឋសភារៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខតំណែង។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម