
ក្រោយពីថើបពលការិនីម្នាក់ហើយ លោក ឌូទើតេ រងការរិះគន់ថា បំពានលើស្ត្រី
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានបង្កឲ្យមានមតិរិះគន់ជាថ្មីទៀត បន្ទាប់ពីលោកបានថើបពលការិនីហ្វីលីពីនម្នាក់នៅឯបរទេស អំឡុងពេលលោកបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC។