
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នៅតែប្រកាន់ជំហរបន្តធ្វើកូដកម្ម ក្រោយចរចាបរាជ័យជាលើកទី៥
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ប្រកាន់ជំហរដាច់ខាតបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនរហូតមានដំណោះស្រាយលើវិវាទការងារ បើទោះបីជាកិច្ចចរចាជាមួយភាគីក្រុមហ៊ុនជាលើកទី៥ ត្រូវបានបរាជ័យក៏ដោយ។