
ដេប៉ូលក់ប្រេងឥន្ធនៈ៣០០ក្នុងចំណោមជាង៦០០ មានបញ្ហាទាំងគុណភាពនិងបរិមាណ
ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣០១កន្លែងក្នុងចំណោមស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ៦៨៣កន្លែង រកឃើញមានភាពមិនប្រក្រតីនិងមិនអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោយពីសមត្ថកិច្ចបានចុះត្រួតពិនិត្យត្រឹមរយៈពេលជាង២ខែកន្លងទៅនេះ។