
យ៉ាន លីនដា ចេញលុយឲ្យ គង់ ច័ន្ទស្រីមុំនិងស្វាមី ទៅកោះមាឌីវ
នៅទីបំផុតគូស្នេហ៍តារាសិល្បៈ២ដួងគឺ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា បានឈានដល់អាពាហ៍ពិពាហ៍ជាផ្លូវការជាមួយគ្នាហើយកាលពីថ្ងៃទី១៤ ខែមីនា ដោយមានភ្ញៀវកិត្តិយសយ៉ាងកុះករចូលរួមអបអរ។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកទាំងពីរត្រូវបានអ្នកនាងយ៉ាន លីនដា អតីតភរិយារបស់លោកយ៉ែម សំអូន បានផ្ដល់កាដូឲ្យយ៉ាងពិសេសគឺការធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវរយៈពេល៣យប់៤ថ្ងៃឲ្យអ្នកទាំងពីរ ធ្វើជាចំណងដៃក្នុងថ្ងៃអាពាហ៍ពិពាហ៍។