
តុលាការកំពូលសម្រេចឱ្យអ្នកសារព័ត៌មានជាប់ពន្ធនាគារពីរឆ្នាំ ករណីបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាល
ចៅក្រមជំនុំជម្រះនៃតុលាការកំពូល ប្រកាសសាលដីកាដោយតម្កល់សាលដីកាសាលាឧទ្ធរណ៍បាត់ដំបងទុកជាបានការដដែល ដោយឱ្យអ្នកសារព័ត៌មានអនឡាញម្នាក់ឈ្មោះ កៅ ពិសិដ្ឋ បន្តជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣លានរៀលដដែល។