អ្នក​ចាញ់បោក​ក្រុមហ៊ុន​ពិភពដីមាស​ម្នាក់​ទៀត​បាន​ស្លាប់​ ក្រោយ​គ្មាន​លុយ​ព្យាបាល​ជំងឺ

អ្នកចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង ម្នាក់​ទៀត​បាន​ស្លាប់ ដោយសារ​វិបត្តិ​បំណុល ក្រោយ គ្មាន​លុយព្យាបាល​ជំងឺ ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​ជិត​ ២០នាក់ ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មានការ​រិះគន់​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន កំពុង «ប្រមាថជីវិតពលរដ្ឋ» ដែល​ជា​អ្នក​បង់ពន្ធ​ចិញ្ចឹម​​មន្រ្តី។

អ្នក​ចាញ់​បោក លោក ហ៊ី គឹមហុង ទម្លាយ​រឿង​អាស្រូវ​ប្រព័ន្ធ​យុត្តិធម៌

ក្រុម​ជន​រង​គ្រោះ​ប្រមាណ ៣០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ទាមទារ​ឱ្យ​ចាប់​ខ្លួន​មេឆបោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល ដោយ​សំអាង​ថា វិបត្តិ​ជិត ២ឆ្នាំ ទៅ​នេះ ធ្វើ​ឱ្យ​ពួក​គេ​ស្លាប់​កើន​ឡើង​ដល់ ១៦នាក់ ក្រោម​ដៃ​ពួក​ឧក្រិដ្ឋជន​ទាំង​នោះ។

ពល​រដ្ឋព្រមាន​ស៊ូ​ស្លាប់​ដើម្បី​ការពារ​ព្រៃ​ឧត្តម​ស្រែពស់​ ក្រោយ​​រងការ​យាយី​ពី​តុលាការ

ប្រជា​សហគម​ន៍ឧត្តម​ស្រែពស់​ខេត្ត​កំពង់ស្ពឺ អះអាង​មក​ថា តំណាង​ពួកគេ​ម្នាក់​ទៀត​ ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​ហិង្សា លើ​ទានហាន​ នៅ​បញ្ជាការដ្ឋាន​កង​រថ​ក្រោះ ង-៧០ ទាំង​អយុត្តិធម៌ ដោយ​ថា​ពួក​គេ​គ្រាន់​តែ​ជា​​អ្នក​ការពារ​ព្រៃ​ធម្មជាតិ តប​តាម​ព្រះរាជ​ក្រឹត្យ​ប៉ុណ្ណោះ តែ​បែរ​ជា​រងការ​ចោទ​ពី​បទ​អ្នករំលោភ​ទៅ​វិញ។

សហគមន៍​ឧត្តម​ស្រែពស់​តវ៉ា​មុខ​តុលាការ​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្ម​ជន

សហគមន៍​ឧត្តម​ស្រែ​ពស់ បាន​ប្រមូល​ផ្តុំគ្នា​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក ម្នាក់​គឺ​លោក បឹក ខ្មៅ ដោយ​អះអាង​ថា វិធាន​ចាប់​ខ្លួន ក្នុង​វិវាទ​ដី​ធ្លី ដ៏​រ៉ាំ​រ៉ៃជា​មួយ​ក្រុម​ទាហាន​កង​រថគ្រោះ ង-៧០ នោះ​ជា​រឿង​អយុ​ត្តិធម៌​ សម្រាប់​សហគមន៍ និង​សកម្មជន​ដែល​ត្រូវ​ចាប់​ខ្លួន​។

មេធាវី ផែង ហេង រំលេច​បទ​ល្មើស​ក្បត់​ជាតិ​បង្កប់​ក្នុង​សារ​សុំទោស​មេដឹក​នាំ​បក្ស​កាន់​អំណាច

សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ គឺលោក ផែង ហេង ហាក់បានពញ្ញាក់អារម្មណ៍ បទល្មើសក្បត់ជាតិ ដែលបង្កប់ក្នុងសារសុំទោសមេដឹកនាំ ដើម្បីបាននៅក្រៅឃុំ ក្រោយជនត្រូវចោទ ត្រូវតុលាការបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធានាគារ។

ការ​ផ្តន្ទា​ទោស​អតីត​ឧកញ៉ា ស្រី ស៊ីណា កម្រិត​ទោស​ខ្ពស់​ផ្តើម​ចេញ​ពី​ប្រតិកម្ម​មហាជន

ការ​កាត់ទោស​អតីត​ឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់​ពន្ធនាគារ ៣១ឆ្នាំ និង​ផ្តល់​សំណង​ជាង​ ២លានដុល្លារ ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា វា​កើតចេញ​ពី​សម្ពាធ​មហាជន មិនមែន​ផ្តើម​ចេញ​ពី​ជំ​ហរ​ឯ​ករាជ្យ របស់​ប្រព័ន្ធ​យុត្តិធម៌ ដូច​មេ​ដឹកនាំ​គ្រួសារហ៊ុន​លើក​ឡើង​នោះទេ។

ការ​បន្ត​ឃុំខ្លួន​សកម្មជន​២៣​តុលា​ ជា​ការ​អនុវត្ត​ផែន​ការ ហូ ជីមិញ លេប​ទឹក​ដី

អ្នកឃ្លាំមើលនិយាយថា ការបន្ត​ឃុំខ្លួន​សកម្មជន ២៣តុលា និង​ពលរដ្ឋ​ផ្សេងទៀត​ជុំវិញ​សំណុំរឿង (CLV) ជា​ការ​អនុវត្ត​ផែនការ លោក ហូ ជីមិញ ដែល​មាន​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ ក្រោម​ដៃ​គ្រួសារហ៊ុន បើ​កម្ពុជា​គ្មាន​មេ​ដឹកនាំ កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ សេរី និងយុត្តិធម៌​ទេនោះ។

តុលាការ​រងការ​រិះគន់​ការ​កាត់​ក្តី លោក ​​ស៊ុន ចន្ធី កម្រិត​ទោស​អតិបរមា និង​ដក​សិទ្ធិ​បោះ​ឆ្នោត

តុលាការ​ក្រុងភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​ផ្តន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ដែល​ជា​កម្រិត​ទោស​អតិរបមា​ក្នុង​បទ​ញុះ​ញង់ និង​ដក​សិទ្ធិ​បោះ​ឆ្នោត ដែល​ការនេះ​រង​ការ​រិះ​គន់​ថា ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច។

យុវតី សាក់ កន្និការ

ការដក​ហូត​សេរីភាព និង​សិទ្ធិ​មនុស្ស គឺ​មិនមែន​ជា​រឿង​ពិបាក​យល់​ទេ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​ប្រជាជន​បាន​​សម្រេច​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ទម្រង់​សាល​ដីកា​តុលាការ​កំពូល។

តុលាការ​រងការ​ស្តីបន្ទោស​ថា​យក​ជីវិត​មនុស្ស​ទៅ​លេង​សើច​នឹង​ពន្ធនាគារ​ក្នុង​សំណុំរឿង CLV

ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍ CLV មេធាវី​ការពារ​ក្ដី និង​មន្រ្តី​សិទ្ធិ​មនុស្ស សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​អវត្តមាន​របស់​ជន​ត្រូវ​ចោទ​ទាំង​ ៣៧រូប ដែល​ភាគ​ច្រើន​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ តែ​មិនមាន​វត្តមាន​ក្នុង​សវនាការ​របស់ខ្លួន។ គេ​បាន​ចាត់​ទុក ករណី​នេះ ថា ជា​អំពើ​រំលោភ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ ដោយ​ស្មើ​ភាព​គ្នា​យ៉ាង​ធ្ងន់​ធ្ងរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ