លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង

មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។

ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរអគារបាក់បែកដែលបានដួលរលំ ដើម្បីស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។

អ្នករួចផុតជីវិតពីគ្រោះរញ្ជួយដី ឈរមើលទទៅ​គំនរ​បាក់បែក ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​រញ្ជួយ​ដី​នៅ Hatay ប្រទេស​តួកគី កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៤០០០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួស

គិតមកទល់ពេលនេះ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារ​ប្រទេស​តួកគី និ​ង​ប្រទេសស៊ីរី​ ដែលចាប់ផ្ដើមតាំងពីថ្ងៃចន្ទម្សិលមិញ​ បាន​សម្លាប់​មនុស្ស​ជាង ៤ ០០០ នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

ក្រុមអ្នក​ជួយ​សង្គ្រោះ​ និងពលរដ្ឋមូលដ្ឋាន ជួយយក​ក្មេង​ស្រី​ម្នាក់​ចេញ​ពី​អគារ​បាក់​រលំ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Diyarbakir ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៥០០នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស

រញ្ជួយដីកម្រិតធ្ងន់ ៧,៨រិចទ័រ បានវាយប្រហារភាគកណ្ដាល​នៃ​ប្រទេស​តួកគី និ​ង​ភាគ​ពាយព្យនៃប្រទេសស៊ីរី​ នៅថ្ងៃចន្ទនេះ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៥០០​នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។

ប្រធានាធិបតីតួកគី ថានឹងពីចារណាលើសំណើសុំចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់មុនស៊ុយអែត

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បានបង្ហាញជាសញ្ញានៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកអាចនឹងផ្ដល់ការគាំទ្រឱ្យប្រទេសហ្វាំងឡង់ ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មុនប្រទេសស៊ុយអែត។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។

លោក Erdogan ប្រាប់ស៊ុយអែតថា កុំរំពឹងថានឹងមានការគាំទ្រពីតួកគីក្នុងការចូលជាសមាជិក NATO

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត មិនគួររំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រពីប្រទេសតួកគី សម្រាប់​សមា​ជិក​ភាព​​របស់​ខ្លួន​ក្នុង​អង្គ​ការ​សន្ធិ​សញ្ញាអាត្លង់​ទិក​ខាង​ជើង (NATO) នោះឡើយ បន្ទាប់​ពី​មាន​ការតវ៉ា​នៅ​ជិត​ស្ថាន​ទូត​តួកគី​ ក្នុង​ទីក្រុង​ស្តុក​ហូម (Stockholm) កាលពីចុងសប្តាហ៍ រួម​ទាំង​ការ​ដុតច្បាប់​ចម្លង​នៃ​គម្ពីរកូរ៉ាន។

កំពង់ផែសមុទ្រខ្មៅនៃ Odessa ប្រទេសអ៊ុយក្រែន ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

តួកគី​ថា​កំពង់ផែ​អ៊ុយក្រែន​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃសុក្រនេះ

ការិយាល័យប្រធានាធិបតីតួកគី ឱ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅ​ថ្ងៃសុក្រនេះ ដើម្បី​បើក​កំពង់​ផែ​សមុទ្រ​ខ្មៅរបស់​អ៊ុយ​ក្រែន​ឡើងវិញ សម្រាប់ការនាំចេញគ្រាប់ធញ្ញ​ជាតិ ខណៈ​ករណីនេះត្រូវបានរំពឹងថានឹងធ្វើឱ្យវិបត្តិស្បៀងអាហារអន្តរជាតិ ដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ី អាចនឹងមានភាពធូរស្រាលមួយកម្រិត។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ធ្វើដំណើរ​មកកាន់​ប្រទេស​តួកគី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ភាគី​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធ្វើដំណើរមកដល់ប្រទេសតួកគីហើយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងវិបត្តិរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ