
រដ្ឋមន្រ្តីបរិស្ថានសុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន”អគារមរតកតេជោ”
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថាលោកបានស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំដាក់ឈ្មោះអគារក្រសួងបរិស្ថានដែលមានតម្លៃប្រមាណ៨លានដុល្លារអាមេរិកជាឈ្មោះ”អគារមរតកតេជោ”។នៅក្នុងពិធីសម្ពោធអគារក្រសួងបរិស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួងថ្លែងអំណរគុណដល់រដ្ឋាភិបាលក្នុងការផ្តល់ទីតាំងក្រសួងនៅចន្លោះស្ពាននាគនិងស្ពានតន្រ្តីកោះពេជ្រ ដោយលោកចាត់ទុកថានេះជា”ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។