
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានៅខេត្តរតនគិរី លោក ប៊ូ ឡាំ ទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ
តំណាងរាស្ត្រខេត្តរតនគិរីមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ូ ឡាំ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយរោគាពាធ។
តំណាងរាស្ត្រខេត្តរតនគិរីមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ូ ឡាំ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយរោគាពាធ។
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ជិត២ខែមកនេះ ហាក់បានក្លាយជាប្រធានបទមួយឆ្លុះបញ្ចាំងពីបញ្ហាសង្គមច្រើនទៀត ក្នុងរយៈពេលជាង៤ឆ្នាំនៃអាណត្តិទី៦នេះ ដែលសមាជិកសភាបន្តរក្សាភាពស្ងៀមស្ងាត់ មិនកោះអញ្ជើញមន្ត្រីពាក់ព័ន្ធមកសួរដេញដោល ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលពីដំណើរការបោះឆ្នោត បានរិះគន់ទៅលើការអនុវត្តតួនាទីនិងភារកិច្ចរបស់តំណាងរាស្រ្ត ថាហាក់មិនសូវបានឆ្លើយតបចំពោះមុខអង្គបោះឆ្នោត ជាពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក ដូចជា រឿងជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស ឬមានអំពើអយុត្តិធម៌សង្គមកើតឡើង ជាដើម។
អ្នកវិភាគ និងគណបក្សនយោបាយរិះគន់ថា ការអនុម័តក្រមសីលធម៌ គឺអាចជាឧបសគ្គរារាំងអ្នកតំណាងរាស្ដ្រជាប់ឆ្នោត មិនឲ្យរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។
ប្រធានស្ដីទីគណបក្សសង្គោះជាតិលោក កឹម សុខា ឲ្យដឹងថា តំណាងរាស្រ្តទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងប្រជុំគ្នានៅថ្ងៃទី២២ ខែមីនា ដើម្បីរៀបចំ និងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្ត្របក្សនេះ ដោយអះអាងថា ដើម្បីពង្រឹងតួនាទីភារកិច្ច និងប្រសិទ្ធិភាពរបស់អ្នកតំណាងរាស្ត្រ។
សមាជិករដ្ឋសភា ឬតំណាងរាស្ត្រគឺជាអ្នកតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមួយ ដោយពួកគេត្រូវបានបោះឆ្នោតតាមរយៈការបោះឆ្នោតជាសកល។ យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា “តំណាងរាស្ត្រ មានន័យថា “អ្នកធ្វើអ្វីៗ ដើម្បីរាស្ត្រ ជំនួសរាស្ត្រ បម្រើរាស្ត្រ”។ ឯច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា តំណាងរាស្ត្រគឺជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ ក្រៅពីការតាក់តែងច្បាប់ តំណាងរាស្ត្រមានតួនាទីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម