បទយកការណ៍៖ ការប្រឈមរបស់សហជីពឯករាជ្យនៅតាមតំបន់សេដ្ឋកិច្ចពិសេស
ឯកសារដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០១៨ បានលើកឡើងថា កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខ្វះតម្លាភាព និងព័ត៌មាន ដើម្បីការពារខ្លួនឱ្យបានត្រឹមត្រូវ។ ប្រភពដដែលបន្តថា ពួកគេ [កម្មករ] ទទួលបានប្រាក់ឈ្នួលមិនសមរម្យ និងលក្ខខណ្ឌការងារមិនល្អ ហើយត្រូវបានរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំ។