
បទយកការណ៍៖ ពលរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត ប្ដេជ្ញាការពារព្រៃសហគមន៍ភ្នំទទឹង ដោយសារខ្លាចព្រៃឈើបាត់បង
សហគមន៍ព្រៃឈើភ្នំទទឹង មានទីតាំងស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅក្នុងព្រៃសហគមន៍មួយនេះមានកូនឈើប្រណិតៗរាប់រយដើមដុះពាសពេញព្រៃ រួមមាន ក្រញូង ធ្នង់ សុក្រំ និងបេង ជាដើម ខណៈដើមឈើប្រណិតធំៗត្រូវរងការកាប់បំផ្លាញពីជនខិលខូចជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០០៩។