
ថន តារា ស្ងាត់ៗបានស្វាមីជាប្អូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីថៃ
ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាសម្ដែង និងជាពិធីការិនីនាង ថន តារា ដែលអ្នកណាក៏ស្គាល់ថាជាបងស្រីបង្កើតរបស់នាងថន លក្ខិណា ប្រកាសឲ្យដឹងថានឹងចូលរោងការជាមួយមន្ត្រីមួយរូបក្នុងជួររដ្ឋាភិបាលថៃ និងជាប្អូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ នេះជាលើកទី១ដែលមន្ត្រីក្នុងប្រទេសក្បែរខាងកម្ពុជាជ្រើសរើសតារាខ្មែរជាភរិយា ដោយអ្នកទាំងពីរនឹងរៀបការនៅក្នុងប្រទេសកម្ពុជានៅខែក្រោយនេះ។