ក្រសួងអប់រំរៀបចំការសរសេរតាមអានសម្រាប់ការប្រឡងថ្នាក់ទី៩ នៅឆ្នាំ២០១៦នេះ
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថាក្រសួងនឹងដាក់បញ្ចូលការសរសេរតាមអានសម្រាប់ការប្រឡងសញ្ញាបត្រឌីប្លូម(ថ្នាក់ទី៩)នៅឆ្នាំ២០១៦នេះ។ក្នុងពេលចូលរួមទិវាជាតិអំណាន១១មីនានេះ លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថាក្រសួងនឹងចេញសេចក្ដីណែនាំឲ្យមានការបញ្ចូលមុខវិជ្ជាសរសេរតាមអាននិងតែងសេចក្ដីទៅក្នុងការប្រឡងថ្នាក់ទី៩ឆ្នាំនេះនិងដើម្បីពិនិត្យឡើងវិញអំពីចលនាអក្សរសិល្បិ៍ខ្មែរ ដើម្បីឲ្យសិស្សបង្កើនការអានឲ្យបានច្រើន។