
គ.ស.ម.ក ថាការអំពាវនាវរបស់ NGO ឱ្យដោះលែងអ្នកទោសនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ចាត់ទុកការអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនឱ្យដោះលែងអ្នកជាប់ឃុំ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។