
ពលរដ្ឋថា «អនឡាញ» កក់កន្លែងសឹងតែពេញទាំងអស់នៅក្រុងប៉ោយប៉ែត
ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនតាម «អនឡាញ» កក់ស្ទើរទាំងអស់ ដើម្បីឱ្យពលករបរទេសរបស់ខ្លួនស្នាក់នៅ។
ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនតាម «អនឡាញ» កក់ស្ទើរទាំងអស់ ដើម្បីឱ្យពលករបរទេសរបស់ខ្លួនស្នាក់នៅ។
សេចក្ដីសន្និដ្ឋានចុងក្រោយរបស់ស្ថាប័នជំនាញ ពាក់ព័ន្ធសំណុំរឿងក្ដីបុរសម្នាក់ស្លាប់ក្នុងដៃសមត្ថកិច្ច ត្រូវបានបិទការស៊ើបអង្កេតកាលពីពេលថ្មីៗនេះ។ ករណីនេះបានបន្សល់ទុកសោកនាដកម្មជាថ្មីដល់សាច់ញាតិជនរងគ្រោះ ខណៈដែលមន្ត្រីសង្គមស៊ីវិលមើលឃើញថានៅមានភាពចម្រូងចម្រាសជាច្រើនដែលមន្ត្រីជំនាញមិនបានបកស្រាយ ហើយត្រូវបានកប់ទុកចោល។
ពាក្យ «សន្តិភាព» ត្រូវបានសរសេរនៅស្ទើរតែគ្រប់ទីតាំងអាគាររដ្ឋាភិបាលទាំងអស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែការអនុវត្តជាក់ស្ដែងហាក់មិនសូវជាមាននោះទេ។ ឆ្នាំ២០២២នេះ ត្រូវបានសង្កេតឃើញជាបន្តបន្ទាប់នូវសកម្មភាពនៃការរំលោភបំពាន និងអំពើពុករលួយពីមន្ត្រីរដ្ឋាភិបាល ក៏ដូចជាការបំភិតបំភ័យប្រឆាំងនឹងអ្នកហ៊ានផ្តល់ព័ត៌មានពីភាពមិនប្រក្រតី រួមនឹងអ្នកសារព័ត៌មាន ជាដើម។
បុរសជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារ ខណៈដឹកនាំការជួយសង្គ្រោះកម្មករក្នុងប្រតិបត្តិការឆបោកមនុស្សរាប់រយនាក់ អាចនឹងត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទោសរបស់លោកក្នុងសំណុំរឿង «ទាសករលក់ឈាម» ត្រូវបានបន្ធូរបន្ថយ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។
រថយន្តក្រុងចំនួន៣គ្រឿងត្រូវបានដឹកនាំដោយរថយន្តស៊ីរ៉ែនរបស់នគរបាលចេញពីផ្លូវលេខ៣១០ នៅកណ្ដាលរាជធានីភ្នំពេញ នៅម៉ោង១២និង២៥នាទី រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មន្ត្រីនគរបាលបានទៅឈរជើងតាំងពីព្រឹកព្រលឹម នៅអគារអាផាតមិន (Apartment) មួយកន្លែង និងបិទចរាចរណ៍មហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៦៣។ យ៉ាងហោចណាស់មានរថយន្តនគរបាលចំនួន៦គ្រឿងចតនៅតាមផ្លូវ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម